សេចក្តីជូនដំណឹងអំពីការបញ្ចុះតម្លៃសេវាកម្ម
អេស៊ានហេលស៊ើវីស បម្រើសេវាកម្មទៅកាន់អ្នកជម្ងឺទាំងអស់ដោយមិនគិតពីសមត្ថភាពក្នុងការបង់ប្រាក់។ ការបញ្ចុះតម្លៃទៅលើកញ្ជប់សេវាកម្ម ដែលត្រូវបានផ្តល់ជូនអាស្រ័យលើទំហំគ្រួសារ និងប្រាក់ចំណូល។
ចាប់ផ្ដើម ភ្លាយជាសមាជិកអេស៊ានហេលស៊ើវីស (AHS)
អេស៊ានហេលស៊ើវីស គឺជាមជ្ឈមណ្ឌលសុខភាពដែលមានការបញ្ជាក់ពីគណៈកម្មការចម្រុះ ហើយត្រូវបានទទួលស្គាល់ជាអន្តរជាតិសម្រាប់ការងារតស៊ូមតិរបស់ខ្លួនក្នុងនាមអ្នកជម្ងឺ។ ជាមួយនិយោជិកជាង 500 នាក់ និងសេវាកម្មវេជ្ជសាស្ត្រពេញលេញ យើងគឺជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេសម្រាប់ជនជាតិអាស៊ី និងកោះប៉ាស៊ីហ្វិកក្នុងតំបន់អាឡាមេដា។
អ្នកផ្តល់សេវារបស់ពួកយើងដែលនិយាយភាសាអាស៊ី 14 ភាសារួមគ្នាទន្ទឹងរងចាំឱកាសដើម្បីបម្រើលោកអ្នក។
ធ្វើការណាត់ជួប
ដើម្បីធ្វើការណាត់ជួប ធ្វើការណាត់ជួបឡើងវិញ ឬបោះបង់
ការណាត់ជួបផ្នែកពិគ្រោះជំងឺដែលមិនមានការបន្ទាន់
សូមទូរស័ព្ទទៅគ្លីនិកនៅផ្ទះរបស់អ្នក។
នៅពេលដែលអ្នកទូរស័ព្ទទៅធ្វើការណារ់ជួប សូមប្រាប់បុគ្គលិកជាមុនថា៖
- ភាសារបស់អ្នក (ប្រសិនបើអ្នកមិននិយាយភាសាអង់គ្លេស)
- ឈ្មោះរបស់អ្នក
- លេខសម្គាល់អេស៊ានហេលស៊ើវីស(AHS) របស់អ្នក
ផ្នែកទទួលភ្ញៀវអាចទាក់ទងដោយផ្ទាល់ទៅកាន់បុគ្គលិកដែលនិយាយភាសារបស់អ្នក។ ប្រសិនបើបុគ្គលិកមិនទំនេរ សូមផ្ញើរសារ ឬផ្ញើរសារជាសម្លេងជាមួយនឹងពត៌មានខាងក្រោម៖
- លេខទូរស័ព្ទប្រចាំថ្ងៃរបស់អ្នក ជាមួយនិងលេខកូដតំបន់
- មូលហេតុដែលអ្នកត្រូវធ្វើការណាត់ជួប
- ឬកាលបរិច្ឆេទនៃការណាត់ជួបដែលអ្នកចង់លុបចោលឬខកខានមិនបានជួប។ អ្នកក៏អាចស្នើសុំឱ្យកំណត់ពេលណាត់ជួបរបស់អ្នកសារជាថ្មី។